ខុងជឺ៖ បើធ្វើខុសហើយមិនព្រមកែកំហុស ទើបហៅថាខុសពិតប្រាកដ

1,549

មនុស្សគ្រប់រូបមិនដែលមាននរណាម្នាក់ល្អឥតខ្ចោះ មិនដែលធ្វើខុសឡើយ។ ដូច្នេះគេគួរចេះទទួលស្គាល់កំហុសរបស់ខ្លួនពេលណាដែលគេធ្វើខុស ជាជាងខិតខំរកហេតុផលមកការពារខ្លួនសព្វបែបយ៉ាង។ “កំហុស” ទោះតូចក្តីធំក្តី កាលណាគេហ៊ានទទួលខុស ហាក់ដូចជាបានស្រាយបញ្ហាពាក់កណ្តាលទៅហើយ។

គ្មាននរណាម្នាក់ចង់ចាប់ទោសអូសដំណើរបុគ្គលដែលហ៊ានទទួលកំហុសខ្លួននោះឡើយ។ បើកំហុសតូចតាច គេមុខតែបំភ្លេចចោល។ បើកំហុសធំដុំ គេមុខតែបន្ធូរបន្ថយ ឬជួយរកវិធីដោះស្រាយសម្រាលទោសកំហុស។ មនុស្សដែលដែលមានចរិតលក្ខណៈ “ធ្វើខុសហ៊ានទទួលកំហុស” តែងមានគេគោរពរាប់អាន និងស្រឡាញ់ចូលចិត្ត។

ខុងជឺ (អ្នកប្រាជ្ញចិន) និយាយថា “ធ្វើខុសហើយមិនព្រមកែកំហុស ទើបហៅថាខុសពិតប្រាកដ” ។ ចំណែកឯអ្នកខុសចេះកែកំហុស ទើបជាមនុស្សដែលមានគតិបណ្ឌិតគួរជាគោរព និងរាប់អាន។

អត្ថបទដកស្រង់៖ សាលារៀន

ប្រភព៖ knowledgeCambodia

You might also like