តើ​ធ្វើយ៉ាងណា ទើបអាចទុក​ស៊ុត​ប្រៃ (ពងទាប្រៃ) ​ឲ្យ​បានយូរ​?

1,186

បើ​អ្នក​ចូលចិត្ត​បរិភោគ​ស៊ុត​ត្រាំ​ប្រៃ ហើយ​ចង់​រក្សាទុក​ឲ្យ​បានយូរ​ថ្ងៃនោះ ជា​រឿង​ចាំបាច់​បំផុត​។ ក្រៅពី​ការ​ទុក​ស៊ុត​មិន​ងាយ​ឲ្យ​ខូច​ហើយ ការរក្សា​រសជាតិ របស់​វា គឺ​សំខាន់​ខ្លាំងណាស់​។​

​ ​ស៊ុត​ប្រៃ​ត្រាំ ដែល​គេ​តែងតែ​នឹកឃើញ​ដល់​រសជាតិ​របស់​វា គឺ​ប្រភេទ​ស៊ុត ដែល​មិន​ត្រាំ​ប្រៃ​ខ្លាំង ហើយ​យកមក​ចៀន​បរិភោគ​មាន​រសជាតិ​ឆ្ញា​ញ់​មិនធម្មតា​។ ក្រៅពីនេះ ស៊ុត​ដែល​ត្រាំ​ប្រៃ ហើយ​បើ​បាន​ស្ងោរ​ឆ្អិន​បរិភោគ​ជាមួយ បបរស ក៏ មាន​រសជាតិ​ឆ្ញា​ញ់​ពិបាក​ភ្លេច​ផងដែរ​។​

​ ​ចំពោះ​វិធី​ទុក​ស៊ុត​ប្រៃ​ឲ្យ​បានយូរ​នោះ មិន​ពិបាក​ទេ គ្រាន់តែ​ឲ្យ​អ្នក​ដាក់​ទឹក សាច់ជូរ​ ចូល​បន្តិចបន្តួច​ក្នុ​ទឹក​ដែល​ប្រើ​ស្ងោរ​ស៊ុត​នោះ​។ ដូច្នេះការដាក់​សាច់ជូរ ក្រៅពី ជួយ​ឲ្យ​ស៊ុត​ស​ល្អ​ហើយ នៅ​ជួយ​ឲ្យ​ស៊ុតមាន​រសជាតិ​ឆ្ញា​ញ់​ទៀតផង​៕

ប្រភព៖ ខេត្តកំពង់ស្ពឺ

You might also like