កំពូលស្ត្រីក្លាហាន ៣រូប ដែលហ៊ានជម្នះនឹងឧបសគ្គធំៗ ដើម្បីសេរីភាព
ដើម្បីសេរីភាព មនុស្សយើងអាចហ៊ានលះបង់គ្រប់យ៉ាងមិនស្ដាយជីវិតខ្លួនឯងទេ។ នៅក្នុងនោះដែរ គឺមិនមែនមានតែបុរសទេ សូម្បីតែស្ត្រីៗក៏រួមចំណែកយ៉ាងខ្លាំងក្លាផងដែរ។ ខាងក្រោមនេះ គឺជានារីគំរូដ៏ក្លាហាន ៣រូបបង្ហាញពីភាពក្លាហានរបស់ខ្លួនក្នុងការជម្នះដើម្បីសេរីភាព៖
១. Malala Yousafzai
នាង Malala Yousafzai គឺជាស្ត្រីវ័យក្មេងដែលមានសញ្ជាតិប៉ាគីស្ថានម្នាក់ដ៏ក្លាហានក្នុងប្រវត្តិសាស្ត្រ។ នៅឆ្នាំ២០១៤ នាងបានឈ្នះពានរង្វាន់ជ័យលាភីណូបែលសន្តិភាព ដែលជានារីវ័យក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្ត្រដែលបានឈ្នះពានរង្វាន់នេះ។
នៅឆ្នាំ២០១២ នាងត្រូវបានក្រុមតាលីបង់ ប៉ុនប៉ងធ្វើឃាត ដែលក្រុមនេះគឺជាអ្នកប្រឆាំងដាច់ខាតមិនឲ្យស្ត្រីទទួលបានការរៀនសូត្រខ្ពង់ខ្ពស់ឡើយ។
២. Ellen Johnson Sirleaf
លោកស្រីមានមុខតំណែងជាប្រធានាធិបតីប្រទេសលីបេរីយ៉ា ហើយក៏ជាប្រធានាធិបតីស្រីដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រទ្វីបអា្រហ្វិក។ លោកស្រី Ellen ទទួលបានពានរង្វាន់ណូបែលសន្តិភាពនៅឆ្នាំ២០១១ សម្រាប់សកម្មភាពទាមទារលើកកម្ពស់សិទ្ធិស្ត្រីក្នុងប្រទេស។
៣. Aung San Suu Kyi
លោកស្រី Aung San Suu Kyi ត្រូវបានគេទទួលស្គាល់ក្នុងការទាមទារសិទ្ធិមនុស្ស ក៏ដូចជាការតស៊ូអហិង្សាដើម្បីលទ្ធិប្រជាធិបតេយ្យនៅប្រទេសមីយ៉ាន់ម៉ា។ លោកស្រីទទួលបានពាន់រង្វាន់ណូបែលសន្តិភាព នៅឆ្នាំ ១៩៩១ ជាពេលដែលលោកស្រីស្ថិតក្រោមការឃុំឃាំងក្នុងគេហដ្ឋាន។ ថ្មីៗនេះដែរ លោកស្រី Aung San Suu Kyi បានក្លាយជាប្រមុខដឹកនាំនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយការឈ្នះឆ្នោតលើគូប្រជែងរបស់លោកស្រី៕
អត្ថបទដោយ៖ លោក មនោ វិជ្ជា
ប្រភព៖ knowledgecambodia