ពាក្យទាំង៥ឃ្លា បើសិនចេញពីមាត់ប្រពន្ធហើយ ចូរប្រយ័ត្តផង!

271

ប្តីប្រពន្ធរស់នៅជាមួយគ្នាគួរតែចេះស្វែងយល់ពីគ្នាទើបអាពាហ៍ពិពាហ៍អាចដើរទៅមុខបាន បើអ្នកមិនមិនចេះសង្កេតពីអាកប្បកិរិយា ឬសម្តីរបស់ប្រពន្ធអ្នក នោះអ្នកនឹងមិនអាចរស់នៅជាមួយគ្នាបានយូរឡើយ។ តើមានពាក្យអ្វីខ្លះដែលអ្នកគួរតែប្រុងប្រយ័ត្នក្រោយពេលដែលលឺចេញពីមាត់ប្រពន្ធអ្នក?

1. ពាក្យថា ˝ល្អតើ˝ ពាក្យនេះបង្កប់នូវអត្ថន័យជ្រៅណាស់ វាអាចបញ្ជាក់បានថា ប្រពន្ធអ្នកប្រហែលចង់និយាយថា ˝ល្អតើ បើចង់ធ្វើអីក៏ធ្វើទៅ មិនទាក់ទងនឹងគេទេ˝ ប៉ុន្តែគេមិនចង់និយាយច្រើន ព្រោះគេមិនពេញចិត្ត ដូចនេះគេក៏និយាយតែពាក្យ២ម៉ាត់ទៅ។

2. ពាក្យថា ˝គ្មានរឿងអីទេ˝ បញ្ជាក់ថាមានរឿង គេកំពុងតែខឹងអ្នកពីរឿងអ្វីមួយ ប៉ុន្តែគេមិនចង់និយាយចេញមក ដូចនេះគេក៏ប្រើពាក្យ ˝មិនអីទេ˝ អ្នកគួរតែពិចារណាពីកំហុសរបស់ខ្លួន។

3. នៅពេលដែលអ្នកសុំការអនុញ្ញាតពីប្រពន្ធអ្នកទៅជួបមិត្តស្រីចាស់ ហើយគេនិយាយថា ˝បងទៅចុះ˝ នោះបញ្ជាក់ថា អ្នកនឹងស្លាប់ក្រោមកន្តាប់ដៃរបស់ប្រពន្ធអ្នកក្រោយពេលដែលអ្នកត្រឡប់មកវិញ ដូចនេះដើម្បីអាពាហ៍ពិពាហ៍របស់អ្នក សូមអ្នកកុំទៅឱ្យសោះ។

4. នៅពេលដែលគេនិយាយថា ˝តាមចិត្តបងចុះ˝ មានន័យថាគេមិនចង់ខ្វល់ពីអ្នកហើយ អ្នកធ្វើរឿងអ្វីក៏គេមិនចង់លូកដៃដែរ លទ្ធផលចុងក្រោយគឺអ្នកជាអ្នកទទួល។

5. ពាក្យថា ˝គ្មានបញ្ហា˝ មានន័យថាមានបញ្ហា គ្រាន់តែគេមិនចង់និយាយចេញមក ព្រោះគេចង់ឱ្យអ្នកពិចារណានូវកំហុសរបស់ខ្លួនដោយខ្លួនឯង គេមិនចង់និយាយ ព្រោះគេឆ្អែតឆ្អន់នឹងអ្នកហើយ គេមិនចង់និយាយច្រើន ព្រោះហត់ណាស់នៅពេលដែលនិយាយដដែលៗ៕

ប្រភព៖ Health

You might also like