តើធ្វើយ៉ាងណា ទើបអាចទុកស៊ុតប្រៃ (ពងទាប្រៃ) ឲ្យបានយូរ?
បើអ្នកចូលចិត្តបរិភោគស៊ុតត្រាំប្រៃ ហើយចង់រក្សាទុកឲ្យបានយូរថ្ងៃនោះ ជារឿងចាំបាច់បំផុត។ ក្រៅពីការទុកស៊ុតមិនងាយឲ្យខូចហើយ ការរក្សារសជាតិ របស់វា គឺសំខាន់ខ្លាំងណាស់។
ស៊ុតប្រៃត្រាំ ដែលគេតែងតែនឹកឃើញដល់រសជាតិរបស់វា គឺប្រភេទស៊ុត ដែលមិនត្រាំប្រៃខ្លាំង ហើយយកមកចៀនបរិភោគមានរសជាតិឆ្ញាញ់មិនធម្មតា។ ក្រៅពីនេះ ស៊ុតដែលត្រាំប្រៃ ហើយបើបានស្ងោរឆ្អិនបរិភោគជាមួយ បបរស ក៏ មានរសជាតិឆ្ញាញ់ពិបាកភ្លេចផងដែរ។
ចំពោះវិធីទុកស៊ុតប្រៃឲ្យបានយូរនោះ មិនពិបាកទេ គ្រាន់តែឲ្យអ្នកដាក់ទឹក សាច់ជូរ ចូលបន្តិចបន្តួចក្នុទឹកដែលប្រើស្ងោរស៊ុតនោះ។ ដូច្នេះការដាក់សាច់ជូរ ក្រៅពី ជួយឲ្យស៊ុតសល្អហើយ នៅជួយឲ្យស៊ុតមានរសជាតិឆ្ញាញ់ទៀតផង៕
ប្រភព៖ ខេត្តកំពង់ស្ពឺ