អាន១នាទីនឹងរកឃើញ-ទីប្រឹក្សារដ៏ស្មោះត្រង់អស់ពីចិត្តក្នុងជីវិតអ្នក

693

គ្រប់គ្នាសុទ្ធតែមានទីប្រឹក្សារដ៏ស្មោះត្រង់សម្រាប់ខ្លួន គ្រាន់តែយើងមិនបានអនុញ្ញាត្តិអោយគេចូលមកបម្រើយើងតែប៉ុណ្ណោះ។ សាកសម្លឹងមើលជុំវិញខ្លួនអ្នកទៅមើល តើអ្នកឃើញអ្វីខ្លះ?

ប្រសិនបើអ្នកមានសៀវភៅលើសពី៣ក្បាលនៅក្បែរខ្លួន សូមទះដៃអោយខ្លួនឯងអោយខ្លាំងៗ ព្រោះអ្នកកំពុងតែបើកផ្លូវអោយទីប្រឹក្សារបស់អ្នកចូលមកហើយ។

ពេលដែលអ្នកអានសៀវភៅ គឺអ្នកកំពុងបញ្ចុលពត៌មាន និងបង្វឹកខួរក្បាលរបស់អ្នក ហើយខួរក្បាលរបស់អ្នកដើរតួរជាបណ្ណាល័យដែលផ្ទុកឯកសារសំខាន់ៗ ហើយអ្នកអាចដកយកមកប្រើបានគ្រប់ពេលដែលអ្នកត្រូវការ។

ដូចជាតើធ្វើយ៉ាងណាដើម្បីរកចំណូលលអោយបាន10,000$/ខែ? នៅពេលអ្នកសួរទៅកាន់ខួរក្បាលរបស់អ្នក ខួរក្បាលរបស់អ្នកនឹងស្រាវជ្រាវរកពត៌មានទាំងអស់ដែលអ្នកបានបញ្ចូលទៅ។ ប្រសិនបើពត៌មានមិនគ្រប់គ្រាន់អ្នកអាចអានសៀវភៅបន្ថែម សូមយោបល់បពីអ្នកដែលបានជោគជ័យហើយ ស្រាវជ្រាវលើអ៊ិនធើណិតជាដើម ដើម្បីអោយបានពត៌មានកាន់តែច្រើនសម្រាប់ធ្វើការសម្រេចចិត្តថាគួរអនុវត្តតាមវិធីណា?

ការអានសៀវភៅមិនធ្វើអោយអ្នកក្លាយជាអ្នកមាន មហាសេដ្ខី អ្នកប្រាជ្ញបណ្ឌិតល្បីនោះទេ តែអ្នកដែលជោគជ័យធំៗ អ្នកប្រាជ្ញ អ្នកវិទ្យាស្រស្តល្បីៗសុទ្ធតែអានសៀវភៅមិនក្រោម ១០០ក្បាលឡើយ។

តើគួរជ្រើសយកសៀវភៅបែបណាមកអាន? ហើយអាចបញ្ចូលពត៌មានតាមវិធីណាខ្លះ?

សៀវភៅដែលនាំអ្នកទៅរកផ្លូវវិជ្ចមាន អំពើរល្អដូចជាសៀវភៅធម៌ គម្ពីព្រះត្រៃបិតក សៀវភៅណែនាំពីការវិនិយោគ ការធ្វើជំនួញ ភាពជាអ្នកដឹកនាំ និងសៀវភៅផ្សេងៗទៀតដែលអ្នកអានម្តងហើយ ធ្វើអោយអ្នកចង់អានម្តងទៀត។​

បច្ចុប្បនការបញ្ចូលពត៌មានអាចធ្វើបានតាមច្រើនរូបភាពណាស់ ក្រៅពីអានសៀវភៅអ្នកអាចអានសៀវភៅអេឡិចត្រូនិច(E-book) ស្តាប់ និងមើលវីដេអូអប់រំ ដូចជានៅលើ YouTube ជាដើម ស្តាប់ធម៌ទេសសនា ស្តាប់យោបល់របស់បុគ្គលលជោគជ័យ ។ល។ ហើយយកមកវិភាគ និងចម្រាញ់ដើម្បីយកមកអនុវត្តក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកបានជាប្រយោជន៍ក្នុងផ្លូវវិជ្ជមាន មិនបង្កផលវិបាកដល់អ្នកដទៃ។

ចុះតើឯណាទីប្រឹក្សារដ៏ស្មោះត្រង៉?

ចម្លើយគឺ៖ ខួរក្បាលរបស់អ្នកនោះឯង ។ បង្វឹកខួរក្បាលរបស់អ្នកអោយខ្លាំងប៉ុណ្ណា ជោគជ័យរបស់អ្នកក៏ធំប៉ុណ្ណោះ។

អត្ថបទ៖ និស្ស័យ

You might also like