ផែនការទីផ្សារបោកអ៊ុត ទំនើប

2,094

ផែនការទីផ្សារបោកអ៊ុត ទំនើប 
ផ្ដោតការលក់ឲ្យបាន ២ គីឡូមែត្រ ការ៉េជុំវិញ  ត្រូវមានរទេះ កង់បី ម៉ូតូ សំលេងមេក្រូតូច ដើម្បី ដឹកជញ្ជូនប្រមូល និង ដឹកត្រលប់ ជូនអតិថិជនវិញ ( អាចយកសេវា ១ពាន់រៀលថ្លៃ ដឹកទៅមក ក្នុងមួយផ្ទះ ដើម្បីរួចថ្លៃ សាំង) ។

ការដឹកជញ្ជូន  ប្រមូល និង ដឹកត្រលប់ ជូនអតិថិជនវិញ តាម បណ្តា ផ្សារ ព្រោះអជីវករនៅផ្សាររវល់ច្រើន ពួកគេ​អាចប្រើប្រាស់សេវាបោកបត់ និង ប្រមូលកម្រាលពូក វាំងនន ខ្នើយ  តាម ផ្ទះសំណាក់ អូតែល និង  ប្លុកបុរីផ្ទះល្វែងជាដើម  (ត្រូវប្រមូលមុនម៉ោង គេចេញទៅធ្វើការ) ។

បច្ចុប្បន្នការលក់តែនៅនឹងមួយកន្លែងមិនអាចប្រកួតប្រជែងទីផ្សារបាននោះទេព្រោះបច្ចុប្បន្នទីផ្សារប្រកួតប្រជែង ច្រើន ធ្វើអោយអតិថិជន មានជម្រើសច្រើន ម្យ៉ាងទៀតបច្ចុប្បន្នដោយសារប្រទេសមានភាពជឿនលឿននិងទាន់សម័យ ធ្វើអោយបញ្ហាចរាចរ ស្ទះណែនតាន់តាប់ ជាហេតុប្រជាពលរដ្ឋយើង ចូលចិត្តអ្វីដែលមានភាពអាយស្រួល ដូចនេះការផ្តល់សេវា ដល់ទីតាំងរបស់គេតែម្ដងដើម្បីចំនេញពេលវេលា ជារឿងសំខាន់ដែល វិស័យបោកអ៊ុត គួរយកចិត្តទុកដាក់ខ្លាំង។
បូកសរុបការលក់
+ព្រឹកអ្នកត្រូវលក់ឲ្យបានទាំងក្នុងហាងទាំងផ្តល់សេវាខាងក្រៅយ៉ាងទាបបំផុត ១០០ដុល្លា។
+ថ្ងៃត្រង់អ្នកត្រូវលក់ឲ្យបានទាំងក្នុងហាងទាំងផ្តល់សេវាខាងក្រៅយ៉ាងទាបបំផុត១៥០ដុល្លា
+ល្ងាច ព្រោះបច្ចុប្បន្ន មិនទាន់មាន នោះទេ ដូចនេះជាឪកាស ល្អដែល យើងគួរចាប់មុនគេ អ្នកត្រូវលក់ឲ្យបានទាំងក្នុងហាងទាំងផ្តល់សេវាខាងក្រៅយ៉ាងទាបបំផុត២៥០ដុល្លាដូចនេះ ក្នុង មួយខែអ្នកទទួលបាន១៥០០០ដុល្លា អ្នកទូរទាត់ ថ្លៃជួលបុគ្គលិកនិងថ្លៃ ដើម៧៥០០ដុល្លា អ្នកអាច សស់ បាន៧៥០០ដុល្លាក្នុងមួយខែ។
+ករណី អ្នកលក់បាន ទាបបំផុត ៣០០ដុល្លាក្នុងមួយថ្ងៃ សរុបប្រចាំខែអ្នកទទួលបាន៩០០០ដុល្លា អ្នកទូរទាត់ ថ្លៃជួលបុគ្គលិកនិងថ្លៃ ដើម៤៥០០ដុល្លា ក៏អ្នកសល់បាន៤៥០០ដុល្លាក្នុង១ខែ។
បើទាបបំផុតអ្នកលក់៣ពេល បាន១០០ដុល្លាក្នុងមួយថ្ងៃ ក៏មួយខែអ្នកអាចរកបាន៣០០០ដុល្លាអ្នកទូរទាត់ ថ្លៃជួលបុគ្គលិកនិងថ្លៃ ដើម១៥០០ដុល្លា ក៏អ្នកសល់បាន១៥០០ដុល្លាក្នុង១ខែ។
បើអ្នកកំពុងតែគិតថាធ្វើយ៉ាងណាដើម្បីអោយមានភ្ញៀវកើនឡើងច្រើនជាងនេះ? នេះជាទិចនិចខ្លះៗសង្ឃឹមថានឹងអាចជួយអ្នកបានខ្លះ។ ឆ្លងកាត់ការជួយម្ចាស់អាជីវកម្មជិត៣០០ហាង ក្នុងរយៈពេលជិត៣ឆ្នាំ និស្ស័យសូមបង្ហាញពីវិធីខ្លះៗដើម្បីអោយទទួលបានអតិថិជនច្រើនជាងមុន៖
១.ការផ្សព្វផ្សាយតាមបែបទំនើប៖ តើអ្នកសង្កេតឃើញថាឥឡូវនេះមិនសូវមានការចែកក្រដាសនៅតាមទីសាធារណៈឬទេ? ព្រោះភាគច្រើនគ្រប់គ្នាមានទូរស័ព្ទរាងខ្លួនដែលជាការងាយស្រួលដល់ម្ចាស់អាជីវកម្មទាំងឡាយក្នុងការផ្សព្វផ្សាយសេវាកម្ម ឬផលិតផលរបស់គេតាមរយៈOnline។
ក.វេបសាយ៖ ជាសម័យឌីជីថលដែលគេមិនចាំចាប់មកដល់ទីតាំងរបស់អ្នកទើបអាចប្រើសេវា ឬទិញផលិតផលរបស់អ្នកឡើយ។ វេបសាយដូចជាបុគ្គលិកលក់ដែលអស្ចារ្យ ដឹងរឿងគ្រប់យ៉ាងពីហាងរបស់លោកអ្នក អាចប្រាប់បានគ្រប់រឿង មិនមានកំហុស មិនភ្លេចពត៌មាន អាចនិយាយជាមួយអតិថិជនរាប់ពាន់នាក់ក្នុងពេលតែមួយ។ លើសពីនេះអ្នកអាចរកប្រាក់ចំណូលពីវេបសាយនេះតាមរយៈFacebook instance Article បានទៀតផង។
ខ.Facebook page: បច្ចុប្បន្នមានជាង៨លានគណនីហ្វេសបុក ហើយក្នុងមួយថ្ងៃអាចមានអ្នកចំណាយពេលលេងយ៉ាងតិច១ម៉ោងក្នុងការលេង Facebook ដែលជាតួរលេខបង្ហាញពីអតិថិនជាច្រើនដែលអាចនឹងមកប្រើសេវារបស់យើង ហើយអាចទាក់ទងដោយផ្ទាល់ជាមួយអតិថិជនតាមរយៈPage Messenger ទៀតផង។ ការBoost Post និង Link website ជាការពេញនិយមសម្រាប់ការផ្សព្វផ្សាយបច្ចុប្បន្ន ហើយប្រសិនបើអ្នកមានបច្ចេកទេសក្នុងការផ្សព្វផ្សាយអោយចំគោលដៅអតិថិជន នោះអ្នកនឹងទទួលបានអតិថិជនកាន់តែច្រើន។ អ្នកអាចបង្កើតFacebook Page ដោយដាក់ឈ្មោះហាងរបស់លោកអ្នក។ 
គ.YouTube:  បង្កើតChannel ឈ្មោះហាងរបស់លោកអ្នកហើយ upload វីដេអូដែលពាក់ព័ន្ធនឹងហាង សេវាកម្ម ឬផលិតផលរបស់អ្នក ដូចជាពេលសម្ពោធន៍ហាង សកម្មភាព ការងាររបស់បុគ្គលិក ឬភ្ញៀវប្រចាំថ្ងៃ កម្មវិធីផ្សេងៗ វិដេអូចំនេះដឹងទូទៅ។ អ្វីដែលពិសេសជាងនេះអ្នកក៏នឹងអាចរកប្រាក់ពីការដែលមានអ្នកចូលមើលវីដេអូរបស់អ្នកបានច្រើនផងដែរតាមរយៈ Google Absents ។ 
ឃ.Google My business អតិថិជនបច្ចុប្បន្នចូលចិត្តស្វែងរកមុននៅប្រើប្រាស់ ឬទិញអ្វីមួយ ដូចនេះត្រូវប្រាកដថានៅពេលដែលគេស្វែងរកអាជីវកម្មដែលស្រដៀងអ្នក ឬទីក្រុងរបស់អ្នក​ នឹងមានវត្តមានរបស់ហាងអ្នកបង្ហាញឡើង។
ង.កេរ្តិ៍ឈ្មោះនៅលើOnline ការreviewពីបទពិសោធន៍របស់អតិថិជនជាភស្តុតាងជួយអោយអាជីវកម្មរបស់អ្នកកាន់តែប្រសើឡើង។ អាចមានកម្មវិធីពិសេសសម្រាប់ភ្ញៀវដែលReview លើ Facebook page, YouTube, Google អាចនឹងទទួលបានកាដូរ ឬការផ្តល់ជូនឥតគិតថ្លៃនូវកញ្ចប់សេវាកម្មណាមួយ។
២.សេវាកម្ម/ផលិតផល៖
ក.លក់២៤ម៉ោង៖ និស្ស័យលើកទឹកចិត្តអោយអតិថិជនទាំងអស់ប្រើប្រាស់ទីតាំងអោយអស់លទ្ធភាព ដូចជាបើកលក់អោយបាន២៤ម៉ោង ព្រោះបើកលក់ប៉ុន្មានម៉ោងក៏នៅតែបង់ឈ្នួលផ្ទះដូចគ្នា។ ករណីមិនដឹងថាលក់អ្វីនោះអ្នកអាចរកមើលក្នុងGoogle YouTube អំពីអាហារពេលយប់ដែលពេញនិយម (Most popular night food /product/service ) ។
ខ.បុគ្គលិក៖ កម្ពុជាជាទីផ្សារប្រកួតប្រជែងដូចនេះគុណភាព និងតម្លៃរបស់ផលិតផលនឹងមានតម្លៃប្រហាក់ប្រហែលគ្នា តែអ្វីដែលអ្នកអាចទាញយកចិត្តអតិថិជនរបស់អ្នកបានច្រើនជាងអ្នកដទៃនោះគឺសេវាកម្មដែលអ្នក និងបុគ្គលិកអ្នកផ្តល់ដល់អតិថិជន។ ត្រូវធានាថាអតិថិជនចូលមកម្តងហើយ គាត់នឹងចូលមកម្តងទៀតហើយថែមទាំំងណែនាំអ្នកផ្សេងមកហាងរបស់អ្នកទៀតផង។ ពេលណាសេវាកម្មរបស់អ្នកលេខ១ នោះអ្នកនឹងមិនបាច់ខ្វល់ខ្វាយពីចំណូលប្រចាំខែរបស់អ្នកឡើយ។
គ.ប្រអប់សំបុត្រសូមមតិយោបល់ដើម្បីស្ថាបនាអាជីវកម្ម៖ យោបល់របស់អតិថិជននឹងធ្វើអោយអ្នកមានគំនិតថ្មីៗក្នុងការធ្វើអោយអាជីវកម្មរបស់អ្នកកាន់តែរីកចំរើន។
ឃ.CRM ( Customer Relationship Management) នេះជាប្រព័ន្ធដែលរក្សារទុកនូវទិន្នន័យរបស់អតិថិជន ពាក់ព័ន្ធនឹងតម្រូវការ ថ្ងៃខែឆ្នាំកំណើត ពេលវេលាដែលភ្ញៀវត្រូវប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់យើងម្តងទៀត ហើយជាវីធីដ៏ល្អដើម្បីចងចិត្តអតិថិជន។
ង.ការគ្រប់គ្រង់បែបទំនើប៖ Business Management System ជាកម្មវិធីគ្រប់គ្រង់អាជីវកម្មដែលផ្តល់ភាពងាយស្រួលដល់ម្ចាស់អាជីវកម្មគ្រប់រូបដូចជាគ្រប់ជាការគ្រប់គ្រង់ការ បញ្ចាទិញ ការគិតប្រាក់ ការគ្រប់គ្រង់ឃ្លាំង ការគ្រប់គ្រង់ប្រាក់ចំនេញរាល់ខែជាដើម។ វានឹងធ្វើអោយអាជីវកម្មរបស់អ្នកកាន់តែមានភាពងាយស្រួល និងចំនេញពេលវេលា។ ៣.កម្មវីធីពិសេស៖
ក.កាតសមាជិត៖ គ្រប់គ្នាសុទ្ធតែត្រូវការភាពជាមនុស្សសំខាន់ ដូចនេះផ្តល់នូវអ្វីដែលអតិថិជនត្រូវការ អតិថិជននឹងនៅតែប្រើប្រាស់សេវា ឬផលិតផលរបស់យើង។
ខ.កព្ចាប់ពិសេសសម្រាប់អាជីវកម្មដែលនៅក្បែខាង មិនថាជាសង្គមរស់នៅ សង្គមធុរកិច្ច អ្នកជិតខាងជាមនុស្សពិសេសសម្រាប់យើង ព្រោះយើងនឹងត្រូវរស់នៅជិតគាត់រហូតដល់ចប់កិច្ចសន្យាជួលរបស់យើង។
គ.កម្មធីវីបន្ថែមរង្វាន់លើទឹកចិត្ត ៖ អាចជាកម្មវិធីទិញ១ថែម១ ឬទិញកញ្ចប់ធំថែមកញ្ចប់តូច ឬអាចមានជម្រើសមិនយករបស់ថែម ដូរជាការបញ្ចុះតម្លៃវិញក៏បាន។
ឃ.កម្មវធីចាប់រង្វាន់ប្រចាំសប្តាហ៍ ខែ ឆ្នាំ៖ បង្កើតបរិយាការរីករាយដល់អាជីវកម្ម និងអតិថិជនដែលប្រើប្រាស់នូវផលិតផល និងសេវាកម្មរបស់យើង ។
ង.ការប្រកួតរកម្ចាស់ពានប្រចាំអាជីវកម្ម ៖ ប្រសិនបើអ្នកបើកហាងអាហារ អាចបង្កើតកម្មវិធីអ្នកពូកែញាំ អ្នកពូកែរក្សាររាង ឬអ្នកពូកែធ្វើម្ហូប….។
ច.កម្មវិធីមនុស្សធម៌៖ មានអ្នកខ្លះចង់ធ្វើការស្ម័គ្រចិត្តជួយសង្គមតែមិនដឹងទៅធ្វើនៅឯណា ជាមួយអ្នកណា នឹងឃើញតែមួយភ្លេចក៏ភ្លេចទៅវិញបាត់ ។ កម្មវិធីនេះអាចជួយអាយកេរ្តិ៍ឈ្មោះអាជីវកម្មអ្នកកាន់តែល្អ មានភាពសិ្នទ្ធស្នាលជាមួយបុគ្គលិក អតិថិជន ព្រមទាំងបានជួយសង្គមទៀតផង។
៤.សំនួរសម្រាប់ម្ចាស់អាជីវកម្មដែលត្រូវសួរខ្លួនឯងប្រចាំថ្ងៃ៖
ក.តើខ្ញុំត្រូវធ្វើអ្វីដើម្បីអោយផលិតផល និងសេវាកម្មរបស់ខ្ញុំកាន់តែល្អប្រសើ?
ខ.តើធ្វើយ៉ាងណាដើម្បីអោយអតិថិជនទាំងអស់កាន់តែពេញចិត្តនឹងអាជីវកម្មរបស់ខ្ញុំ?
គ.តើខ្ញុំត្រូវធ្វើអ្វីទៀតដើម្បីបង្កើតចំណូលអោយកាន់តែច្រើន?
ឃ.តើខ្ញុំត្រូវកាត់បន្ថយការចំណាយអោយបានតិចបំផុតដោយវិធីណា?
ង.តើធ្វើយ៉ាងណាដើម្បីអោយប្រតិបត្តិការណ៍របស់អាជីវកម្មកាន់តែប្រសើរជាងនេះ?
ច.តើធ្វើយ៉ាងណាទើបអាចមានអតិថិជនកាន់តែច្រើនជាងនេះ?
ឆ.តើធ្វើយ៉ាងណាដើម្បីចងចិត្តអតិថិជនអោយជាប់?៥.Franchise ៖ នៅពេលដែលអាជីវកម្មរបស់អ្នកដំនើរការបានរលូតហើយនោះ ដល់ពេលដែលអ្នកត្រូវចាប់ផ្តើមបង្កើតFranchise លក់អោយទៅដល់អតិថិជនរបស់អ្នកហើយ។ វានឹងធ្វើអោយកេរ្តិ៍ឈ្មោះអ្នកកាន់តែល្បី ហើយអាចជួយបង្ហាញប្រាប់ពីរបៀបដែលគ្រប់គងអាជីវកម្មដែល
ជោគជ័យទៀតផង។ និស្ស័យ សូមលើកទឹកចិត្តអោយអ្នកគិតទាំងការលក់Franchise ក្នុងស្រុក និងក្រៅស្រុក
រៀបរាងដោយ

You might also like