សំនួរចម្លើយសម្រាប់អតិថិដែលចង់ដាក់អាជីវកម្មសេង ឬលក់អចលនទ្រព្យ

416

ចាបង សម្រាប់លក្ខខណ្ឌសេងហាងជាមួយក្រុមការងារ :

លក្ខខណ្ឌទី ១ : ករណីភ្ញៀវតាមរយះនិស្ស័យ គឺក្រុមការងារយក១០%នៃតម្លៃជាក់ស្ដែងដែលបងត្រូវជាមួយភ្ញៀវ បើសិនទាបជាងថ្លៃឈ្នួលផ្ទះបងពីរខែ គឺគិតស្មើរថ្លៃឈ្នួលផ្ទះបងពីរខែតែម្តង ឬ យ៉ាង ទាប 600$

លក្ខខណ្ឌទី ២: ករណីបងមានភ្ញៀវដោយខ្លួនឯង មានចូលហ៊ុន ឬបញ្ឈប់ការផ្សព្វផ្សាយ ក្រុមការងារយកកម្រៃ ៦% នៃតម្លៃបងដាក់ផ្សព្វផ្សាយលើផេកនិស្ស័យ តែម្ដង ឬ ប្រសិនទាបជាងឈ្នួលទីតាំង មួយខែ ក្រុមការងារយកស្មើរថ្លៃ មួយខែតែម្ដង ឬ យ៉ាង ទាប 600$

លក្ខខណ្ឌទី ៣: ក្រុមការងារដកកម្រៃសេវាផ្សព្វផ្សាយ មុន ៣០០$ សម្រាប់ហាងក្រោម ៣០,០០០$ ឬ ១% សម្រាប់ហាងចាប់ពី ៣០,០០០$ ឡើង ។ ហើយក្រុមការងារនឹងដកកម្រៃបង្រ្គប់នៅពេលអតិថិជនកក់ប្រាក់ទីតាំង របស់ បង

តារាងកម្រៃជើងសារ

សមិទ្ធផលដែលខាងក្រុមការងារនិស្ស័យធ្វើជោគជ័យលឿនកន្លងមក

ភ្ញៀវគេហេតុអ្វីត្រូវយក៦%ដែរ?
ដោយសារការផ្សព្វផ្សាយមានការទូលាយដូចនេះភ្ញៀវខ្លះគាត់ឃើញតាមរយៈនិស្ស័យ តែគាត់ស្គាល់បងនិងកន្លែងបងដូចគ្នាគាត់រំលងនិស្ស័យហើយទៅទាក់ទងដោយផ្ទាល់តែម្តង។ ម្យ៉ាងទៀតធ្លាប់មានករណីដែលភ្ញៀវបុគ្គល(ក)គាត់ទៅមើលហាងជាមួយក្រុមការងារនិស្ស័យពេលគាត់ស្គាល់ម្ចាស់ហាងហើយ គាត់បែជាអោយបុគ្គល(ខ)ឈរឈ្មោះដើម្បីទិញហាងពីម្ចាស់ហាងទៅវិញ បើករណីនេះនិស្ស័យមិនសើរើច្រើនទេចាត់ទុកជាភ្ញៀវបងហើយនឹងរៀបចំឯកសារជូនបងដដែរ ដូចជាលិខិតទទួលប្រាក់កក់ លិខិតសេងអាជីវកម្ម លិខិតទទួលប្រាក់ផ្តាច់។

ពេលណាសេងចេញ?
អាស្រ័យលើបង៧០% ជាទូទៅពេលនិស្ស័យជូនភ្ញៀវទៅមើលហាងបង ពេលគាត់ស្រលាញ់ហើយគាត់នឹងអោយតម្លៃហាងបង ប្រសិនបើបងគិតថាតម្លៃអាចទទួលយកបានហើយបងព្រមលក់នោះនឹងឆាប់ចេញ តែបើបងនៅរឹងថ្លៃ ក្រុមការងារនឹងជួយសម្រួលធ្វើយ៉ាងណាអោយភ្ញៀវនឹងបងសប្បាយចិត្តទទួលយក តែបើនៅតែមិនត្រូវទៀតនិស្ស័យនឹងជូនភ្ញៀវថ្មីទៅជូនបងទៀតហើយនឹងអូសបន្លាយទៅតាមនោះដែរ។​

ចុះបើសេងមិនបាន? និស្ស័យ មានក្រុមការងារផ្នែកលលក់ដែលនឹងជួយសេងហាងបងទាល់តែចេញ តែជាទូទៅប្រសិនបើភ្ញៀវមិនប្រញាប់គាត់មិនរកភ្នាក់ងារនោះទេ ដូចនេះដោយសារអាចបំពេញតាមតំរូវការរបស់ភ្ញៀវទើបនិស្ស័យ អាចឈរជើងមានកេរ្តិ៍ឈ្មោះល្អរយៈពេល៣ឆ្នាំ។
-ម្យ៉ាងនិស្ស័យមានអតិថិជនជាច្រើនក្នុងដៃស្រាប់ដែលកំពុងចង់បើកមុខរបរគ្រប់ប្រភេទពីខ្នាតតូចដល់ធំដែលសន្សំរយៈពេល3ឆ្នាំមកហើយ
លើសពីនេះនិស្ស័យជាសមាជិករបស់CEO Master Club ,Young CEO, សមាគមន៍សហគ្រិនស្រ្តីកម្ពុជា, IQI Cambodia និងជាសមាជិកនៃក្រុមផ្សេងៗទៀត ព្រមទាំងមានក្រុមភ្នាក់ងារក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីសហការគ្នាភ្ញៀវមកអោយនិស្ស័យ ពេលភ្ញៀវមកតាមរយៈគាត់និស្ស័យនឹងចែកកម្រៃជើងសារជាមួយគាត
-ហើយការផ្សព្វផ្សាយលើwebsite ផ្ទាល់ខ្លួន ព្រមទាំងបណ្តាញសង្គមផ្សេងៗទៀតដូចជា FB , Telegram និងSocial Media ផ្សេងៗ?

អាចកំណត់រយៈពេលបានទេ?
ជាទូទៅបើម្ចាស់ហាងមិនរឹងថ្លៃលឿនបំផុត១ថ្ងៃមានអតិថិជនកក់ប្រាក់ យ៉ាងយូរ៦ខែ ហើយជាមធ្យមពី២អាទិត្យ ទៅ១ខែ។ ចំពោះហាងដែលនៅដល់៦ខែជាទូទៅគឺគាត់កាត់ថ្លៃខ្ពស់ហើយគាត់មិនព្រមចុះដោយសារគាត់នៅចំនេញ មិនចង់លក់ប្រញាប់ ទាល់តែដល់តម្លៃគាត់ទើបគាត់លក់។បងអាចឆែកមើលប្រវត្តនៃការលក់ក្នុងAlbum Sold Out នៅក្នុងPage និស្ស័យបាន https://www.facebook.com/pg/NiisaiiBusinessBroker/photos/?tab=album&album_id=805209052939605 ។ ហើយពេលដែលបងឆែកបងប្រហែលជាអ្នកស្គាល់ម្ចាស់ហាងណាមួយនៅក្នុងនោះ បងអាចសាកសួរគាត់បន្ថែមពីនិស្ស័យបាន.


ខាងអូនអត់មកមើលទីតាំងមុនទេឬ?  ថាតើអាចសេងបា​នដែរឬទេ?​
ជាទូទៅបង ប្រសិនបើហាងងាយសេងចេញ ម្ចាស់គាត់អាចធ្វើខ្លួនឯងបានដោយមិនបាច់ចំណាយប្រាក់មកសេវានិស្ស័យទេបង។ ដូចនេះជាទូទៅក្រុមការងារលើកទឹកចិត្តអោយបងសាកល្បងធ្វើដោយខ្លួនឯងសិន ។ ករណីបងនៅតែត្រូវការនិស្ស័យ និស្ស័យនឹងបម្រើសេវាជូនបងអោយបានល្អបំផុត។

ថ្លៃណាស់? មិនចង់កក់ប្រាក់មុន
តើបងគិតថា ហេតុអ្វីហាងដែលកំពុងដាក់សេងជាមួយនិស្ស័យ និងហាងដែលនិស្ស័យបានសេងអោយគាត់រួចរាល់ហើយ ហ៊ានអោយកម្រៃជើងសារ និងកក់ប្រាក់មកខាងនិស្ស័យមុន? ហើយកត្តាអ្វីខ្លះដែលជំរុញអោយបងរកមកនិស្ស័យដើម្បីជួយបងនៅពេលនេះ?
-ឩទាហរណ៍ថា​ ក្រុមការងារអាចជួយអោយហាងបងសេងចេញលឿនក្នុងតម្លៃសមរម្យមួយដែលបងទទួលយកបាន តើបងគិតថាកម្រៃជើងសារនេះ និងដើមទុនដែលចំណាយប្រាក់កក់មុនមកអោយនិស្ស័យមានបញ្ហាសម្រាប់បងទេ?

ចុះតម្លៃបន្តិចបានទេ? សូមកក់ត្រឹម២០០$បានទេ?
ហាងរបស់និស្ស័យ ទាំងតូចទាំងធំសុទ្ធតែត្រូវកក់ប្រាក់មុនទៅតាមការកំណត់របស់និស្ស័យ ហើយធ្លាប់មានអ្នកសូមច្រើនគ្នាហើយបងតែ ទាល់តែដូចគេដូចឯងទើបបាន ដើម្បីស្មើភាពគ្នា។

ពត៌មានលម្អិត៖
ជជែកជាមួយក្រុមការងារការងារនិស្ស័យផ្ទាល់តាមរយៈពេល៖ 011 22 9100 (Cellcard)
ឬតាម Facebook Page: https://www.facebook.com/NiisaiiBusinessBroker/

You might also like