សំនួរ&ចម្លើយសម្រាប់អតិថិជនដែលចង់បើកសាខាបន្ថែម ឬបើកអាជីវកម្មថ្មីថ្មោង
ហេតុអ្វីការសេងហាងប្រសើរជាងការជួលផ្ទះបើកមុខរបរថ្មី?
ការសេងហាងចំនេញបានច្រើនដូចជា ពេលវេលា, ប្រាក់កាស, កម្លាំង, ការគិត និងផ្សេងៗទៀតដូចមានរៀបរាប់ខាងក្រោម៖
១.ទទួលបានហាងដែលមានសម្ភារៈ និងការតុបតែងស្រាប់កែកុនបន្តិចបន្តួចអាចដំណើរការបានភ្លាម មិនចាំបាច់ចំណាយពេលច្រើនគិតពីការតុបតែង ជួសជុលហាង និងចំណាយទៅលើជាង ជៀសវាងការចំណាយកំប៉ិកកំប៉ុកមិនដឹងមុខ (អស់ប្រាក់ដោយមិនដឹងខ្លួន)។
២.មិនបាច់ចំណាយប្រាក់ឈ្នួលប្រចាំខែដើម្បីធ្វើការតុបតែងជួសជុលកែលម្អរហាង។៣.ទិញបានសម្ភារៈ និងការតុបតែងទាបជាងតម្លៃទីផ្សារ ចំនេញពេលវេលាក្នុងការដើរទិញ។
៤.ហាងមានអ្នកស្គាល់មានម៉ូយស្រាប់ ហើយអាចទទួលបានបទពិសោធន៍ល្អៗទំាងបទពិសោធន៍ជោគជ័យ និងបរាជ័យពីម្ចាស់ហាងមុនដើម្បីជាទុនក្នុងការប្រកបអាជីវកម្ម។៥.ចំនេញជំនាញបន្ថែមពីម្ចាស់ហាងមុនដោយមិនចាំបាច់ចំណាយប្រាក់ទៅរៀន។
ហេតុអ្វីត្រូវសេងហាងតាមរយៈ និស្ស័យ?
១.ទទួលបានពត៌មានពិតប្រាកដពីមូលហេតុនៃការសេងហាង
២.ទទួលបានសម្ភារៈគ្រប់ចំនួន
៣.ទទួលបានការប្រឹក្សាបន្ថែមពីការផ្សព្វផ្សាយលើបណ្តាញសង្គមដូចជា Facebook, Telegram
៤.ទទួលបាននូវហាងដែលមានតម្លៃសមរម្យចំនេញច្រើន
៥.ទទួលបានការសេងហាងស្របតាមផ្លូវច្បាប់ និងមានការទទួលស្គាល់ពីម្ចាស់ផ្ទះ
៦.ទទួលបាននូវការឧបត្ថមពីក្រុមហ៊ុនមួយចំនួនដោយមិនចំណាយប្រាក់
៧.ទទួលបានលិខិតថ្លៃងអំណរគុណ និងការចុះទៅថតវិដេអូPromote ហាងថ្មី
រឿងដែលត្រូវធ្វើមុនពេលសម្រេចចិត្តទិញអាជីវកម្ម
១.ពិនិត្យមើលស្ថានភាពរបស់អាជីវកម្ម
២.ថ្លៃដើមនៃការចាប់ផ្តើមអាជីវកម្មដំបូង
៣.ទីតាំង សម្ភារៈ ចរន្តទឹកប្រាក់អាជីវកម្ម
៤.ចំនុចខ្សោយ និងចំនុចខ្លាំងរបស់អាជីវកម្ម
៥.វិធីសាស្រ្តដែលជោគជ័យសម្រាប់អាជីវកម្មនេះ
៦.ត្រួតពិនិត្យសម្ភារៈ និងបំណុលរបស់អាជីវកម្ម
៧.ជួបជាមួយម្ចាស់ផ្ទះដើម្បីអោយម្ចាស់ផ្ទះដឹងលឺពីការសេងហាងរបស់យើង ហើយកក់ប្រាក់30%, រៀបចំឯកសារប្តូរឈ្មោះអ្នកជួល កំណត់ថ្ងៃបង្គ្រប់ប្រាក់ និងចូលកាន់ហាង
៩.រៀបចំធនធានមនុស្ស និងប្រតិបត្តការណ៍ផ្ទៃក្នុង
១០.រៀបចំយុទ្ធសាស្រ្តទីផ្សារ
១១.សម្ពោធហាង បន្តផ្សព្វផ្សាយ និងរកគន្លឺះថ្មីៗប្លែកៗដើម្បីទាក់ទាញអតិថិជនដើម្បីមកប្រើប្រាស់សេវាកម្ម ឬទិញផលិតផលពីយើង